ភីកអាប់ Isuzu D-Max V-Cross 2024 ចេញលក់នៅប្រទេសចិន តម្លៃចាប់ពី ២ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តភីកអាប់ Isuzu D-Max V-Cross ស៊េរីឆ្នាំ ២០២៤ មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ២៣ ៩២៣ ដុល្លារ ដល់ ៣០ ៩២៦ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

សម្រាប់ភីកអាប់ Isuzu D-Max V-Cross របស់ទីផ្សារប្រទេសចិន បានផ្លាស់ប្តូរសម្រាប់លក្ខណៈពិសេសមួយចំនួនសម្រាប់ផ្តោតទៅលើអតិថិជនរបស់ខ្លួន។ សម្រាប់នៅផ្នែកខាងក្រៅមើលទៅមិនមានភាពខុសគ្នាច្រើនពីម៉ូដែលចេញលក់នៅលើទីផ្សារពិភពលោកទេ ប៉ុន្តែ​ចំណុច​សំខាន់​គឺ​ម៉ាស៊ីន និង​កាប៊ីន​ខាង​ក្នុង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​ចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ កុងសូលខាងមុខដែលត្រូវបានរចនាឡើងវិញទាំងស្រុង ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និង អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ​ជាមួយនឹងភ្លើងលម្អនៅលើបន្ទះកុងសូលខាងមុខ ដែលអាចលៃតម្រូវបានដល់ទៅ ៦៤ ពណ៌, កៅអីដែលអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៨ របៀប, ប្រព័ន្ធប្រអប់លេខអេឡិចត្រូនិច, ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកន្លែងសាកថ្មឥតខ្សែជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ នៅក្នុងប្រទេសចិនជ្រើសរើសបំពាក់ម៉ាស៊ីនចំណុះ ១,៩ លីត្រ ប្រភេទ Ddi BluePower ទំហំ  ៤ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួលកើនឡើងដល់ ៤១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៦ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម