យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្តអគ្គិសនីសុទ្ធ Lexus RZ 450e ឆ្នាំ២០២៣ ជាមួយតម្លៃសរុប ១១០ ៧៣៧ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។
សម្រាប់តម្លៃ ១១០ ៧៣៧ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន ៦១ ៣១០ ដុល្លារ ($61,310)
- តម្លៃពន្ធនាំចូល ៤១ ១៧៨ ដុល្លារ ($41,178)
- តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
- តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៣ ៥០០ ដុល្លារ ($3,500)
- តម្លៃសរុបទាំងអស់ ១១០ ៧៣៧ ដុល្លារ ($110,737)
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធ Lexus RZ 450e ស៊េរីឆ្នាំ ២០២៣ នេះ គឺជាម៉ូដែល premium ប្រភេទបើកបរប៉ុង ២ all-wheel drive សាកភ្លើងពេញម្តងបើកបរបានចម្ងាយ ៣៥៤ គីឡូម៉ែត្រ ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 068 288 687 ៕