តើចាំបាច់ទេ បើកគម្របម៉ាស៊ីនដើម្បីជួយម៉ាស៊ីនឆាប់ត្រជាក់ បន្ទាប់ពីបើកបរផ្លូវឆ្ងាយ?

បងប្អូនប្រហែលជាធ្លាប់លឺ ឬធ្លាប់បានឃើញនៅលើដងផ្លូវដូចជារថយន្តថតជាមួយការបើកគម្របម៉ាស៊ីនចោលដើម្បីឲ្យម៉ាស៊ីនឆាប់ត្រជាក់ ឬម៉ាស៊ីនក្តៅខ្លាំងបន្ទាប់ពីមានការបើកបរផ្លូវឆ្ងាយ ។ តើនៅក្នុងករណីនេះ គួរបើកគម្របម៉ាស៊ីនដើម្បីជួយម៉ាស៊ីនត្រជាក់ឬអត់?

ជាការពិតណាស់ ការ​បើក​កម្របម៉ាស៊ីនក្រោយ​បិទ​ម៉ាស៊ីន​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​កម្ដៅនៅពេលយើងបើកបរក្នុងពេលយូរ ឬផ្លូវឆ្ងាយ ដែលធ្វើឲ្យកំដៅរបស់ម៉ាស៊ីនតែងតែកើនឡើងក្តៅនៅម៉ាស៊ីនធ្វើការ ដូច្នេះ ការ​បើកគម្របម៉ាស៊ីន​ឲ្យចំហ​នឹង​ធ្វើ​ឲ្យ​កម្តៅ​ម៉ាស៊ីន​ថយចុះ​យ៉ាង​ឆាប់រហ័ស ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

ទោះយ៉ាងណាក៏ដោយ ការធ្វើបែបដើម្បីធ្វើឲ្យម៉ាស៊ីនត្រជាក់គឺមិនចាំបាច់ទេ ដោយសារតែរថយន្តគឺបានភ្ជាប់មួយជាមួយប្រព័ន្ធជួយឲ្យម៉ាស៊ីនត្រជាក់ ឬហៅថា air cooling system ដែលជួយរក្សាសីតុណ្ហភាពម៉ាស៊ីនបានត្រឹមត្រូវគ្រប់ពេលវេលា ជាពិសេសបើកបរផ្លូវឆ្ងាយ។ វា​នឹង​មាន​ខ្យល់​ចរាចរ​ដើម្បី​ជួយ​ឱ្យ​ម៉ាស៊ីន​ឆាប់ត្រជាក់​ លើក​លែង​តែ​រថយន្ត​មួយ​ចំនួន​ដែល​មាន​បញ្ហា​ប្រព័ន្ធ​នេះប៉ុណ្ណោះ ដែលតម្រូវឲ្យបើកគម្រប់ម៉ាស៊ីនដើម្បីឲ្យម៉ាស៊ីនឆាប់ត្រជាក់ ។ ដូច្នេះ យើងមិនចាំបាច់បើកគម្របម៉ាស៊ីនដើម្បីធ្វើឲ្យម៉ាស៊ីនឆាប់ចុះកំដៅទៀតនោះទេ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម