BMW X6 ឆ្នាំ ២០២០ ទាំងទំនើប និងកម្លាំងខ្លាំង មកមួយកញ្ចប់

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ BMW បាន​បញ្ចេញ​រថយន្ត​ប្រភេទ Crossover Coupe ដ៏ទំនើប និង​កម្លាំងខ្លាំងរបស់ខ្លួន គឺម៉ូ​ដែល X6 ស៊េរីឆ្នាំ ២០២០ ។

X6 ស៊េរី​ថ្មី​មាន​ទំហំ​ធំ​ជាង​មុន គឺ ប្រវែង ៤,៩ ម៉ែត្រ , ទទឹង ២ ម៉ែត្រ និង កម្ពស់ ១,៦ ម៉ែត្រ ។ វា​ត្រូវ​បាន​រចនា​រឹតតែ​អង់អាច និង​ស្ព័រ​ជាង​មុន ហើយរឹតតែទំនើប ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯ​ផ្នែក​ខាងក្រោយ​បាន​បំពាក់​ចង្កៀង LED ដែលមាន​រាង​ស្លី​ម​ដូច​ទៅនឹង រថយន្ត BMW 8-Series អីចឹង ។ X6 ផ្តល់​ជម្រើស​យ៉ាន់​ទំហំ ១៩ អ៊ីង​មក​ស្តង់ដារ តែ​ក៏​មាន​ទំហំ ២០ អ៊ីង , ២១ អ៊ីង និង ២២ អ៊ីង​ផងដែរ ។

ដោយឡែក ផ្នែក​ខាងក្នុង​វិញ វា​បាន​បំពាក់​គ្រឿង​បរិក្ខារ​យ៉ាង​ប្រណីត និង ទំនើប ដូចជា កៅអី​ស្ព័​រ​ស្បែក Vernasca , តា​ប្លូ​ស្បែក Sensatec , អេក្រង់​ឌីជីថល​ទំហំ ១២,៣ អ៊ីង និង អេក្រង់​កម្សាន្ត​ព័ត៌មាន ១២,៣ អ៊ីង , ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ៤ តំបន់ , កន្លែង​ដាក់​កែវ​ទឹក ដែលមាន​មុខងារ​ត្រជាក់ និង ក្តៅ , ដំបូល​កញ្ចក់ Panoramic , ប្រព័ន្ធ​សំឡេង Bowers & Wilkins Diamond Surround Sound System ចំនួន ២០ គ្រាប់ និង កុង​ទ័​របាញ់​លើ​កញ្ចក់ ជាដើម ។

សូមបញ្ជាក់ថា BMW X6 ជំនា​ន់ទី ៣ នេះ ផ្តល់​ជម្រើស​ម៉ាស៊ីន​ជាច្រើន​ប្រភេទ ដូចជា៖

  • ម៉ូដែល X6 M50d និង X6 xDrive 30d ដែល​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ៣៩៥ សេះ និង ២៦១ សេះ ដែល​អាច​ស្ទុះ​ពី​កុង​ទ័​រ ០ ដល់ ១០០ គីឡូម៉ែត្រ ប្រើពេល ៥,២ វិនាទី និង ៦,៥ វិនាទី ជាមួយនឹង​ល្បឿន​អតិបរមា ២៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។
  • ម៉ូ​ដែល X6 sDrive40i និង X6 xDrive40i បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង មានកម្លាំង ៣៣៥ សេះ ហើយ​ប្រើ​ប្រអប់លេខ​អូ​តូ ៨ វគ្គ ដែល​អនុញ្ញាតឱ្យ​វា​អាច​ស្ទុះ​ពី​កុង​ទ័​រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើពេល ៥,២ វិនាទី និង ល្បឿន​អតិបរមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។
  • ម៉ូដែល X6 M50i ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៤,៤ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង​បាន ៥២៣ សេះ ដែល​អាច​ស្ទុះ​ពី​កុង​ទ័​រ ០ ដល់ ១០០ គីឡូម៉ែត្រ ប្រើពេល​ត្រឹម ៤,១ វិនាទី ។

X6 នឹង​បំពាក់​ប្រព័ន្ធ​ជំនួយការ​បើកបរ​មក​ស្តង់ដារ​តែម្តង ដោយ​ក្នុងនោះ​រួមមាន​មុខងារ​ដូចជា Blind Spot Detection , Lane Departure Warning , Rear Collision Warning , Rear Cross Traffic Alert , Speed Limit Information , Frontal Collision Warning system with Pedestrian Warning និង City Collision Mitigation ។ វា​នឹង​ចេញលក់​នៅក្នុង​ខែវិច្ឆិកា ជាមួយនឹង​តម្លៃ​ចាប់ពី ៦៤ ៣០០ ដុល្លារ ដល់ ៨៥ ៦៥០ ដុល្លារ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ៕



ផ្ទាំងផ្សាយពាណិជ្ជកម្ម