ឡានរបស់ Hongqi ប្រវែងជិត ៦ម៉ែត្រមួយម៉ូដែលនេះ មានតម្លៃជិត ៧០ មុឺនដុល្លារឯណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត​ដ៏ប្រណិត​ Hongqi L5 ត្រូវបានយកការរចនាចេញពីរថយន្ត Limousine សម្រាប់តម្រូវការថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន ដែលទទួល​បាន​ការ​អនុញ្ញាត​ផលិត​ពី​រដ្ឋាភិបាល​ចិនសម្រាប់អិតិថិជនទូទៅ ជាមួយនឹងតម្លៃលក់ ៥ លានយាន់ ស្មើនឹង ៦៨០ ០០០ ដុល្លារនៅប្រទេសចិន ។

សម្រាប់រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ៩៨០ ម.ម ទទឹង ២ ០៩០ ម.ម កំពស់ ១ ៧១០ ម.ម ប្រវែងតួខ្លួនសរុប ៣ ៧៣០ ម.ម ដែលមានប្រវែងសរុបវែងជាង Mercedes-Benz Maybach S-Class ៤១១ ម.ម និងមានទង់ដល់ទៅ ៣ ៥៥០ គីឡូក្រាម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hongqi L5 ជា​រថយន្ត​ទ្វារ​បួន​ដែល​ប្រើប្រាស់ការ​រចនា​យកចេញពី​រថយន្ត Limousine រដ្ឋ Hongqi CA770 ដ៏​ល្បី ដោយផ្នែកខាងមុនមានប៉ាណាមួយផ្ទាំងធំស្រោបដោយក្រូម៉េ អបសងខាងចង្កៀងមុខរាងមូលដូច ជាមួយឆ្នូតក្រហមដែលជាអត្តសញ្ញាណរបស់ Hongqi ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ២១ អ៉ីញ ខណះ នៅខាងក្រោយមានសិលាចារឹក “红旗” (Hongqi) ក្នុងនោះ អ្នកតំណាងរបស់ក្រុមហ៊ុនអះអាងថា តួអក្សរទាំងនេះគឺជាអក្សរដែលសរសេរចេញដោយផ្ទាល់ដៃលោក ម៉ៅ សេទុង។ ខណៈនៅផ្នែកខាងក្នុងមិនមានព័ត៌មាននោះទេ ។

Limousine Hongqi CA770

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ V8 អាចផលិតកម្លាំងបាន ៣៨៧ សេះ និងមាន top-speed ២២០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម