[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ BYD Seal ស៊េរីឆ្នាំ ២០២៤ ដោយមានបំណងចង់ប្រជែង Tesla Model 3 នឹងបាននាំចំនួន ៣ ម៉ូដែលជាមួយតម្លៃលក់ចាប់ពី ៣១ ៤៥៧ ដុល្លារ ដល់ ៤៣ ៣៨១ ដុល្លារ ខណៈ Tesla Model 3 មានតម្លៃចាប់ពី ៣៩ ០៣២ ដុល្លារ ដល់ ៤៥ ៣៣៧ ដុល្លារ នៅទីផ្សារប្រទេសអូស្រ្តាលី ។
ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ ដំណើរការដោយជម្រើសថាមពលចំនួន ៣ រួមមាន៖
- ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៦១,៤៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ១
- ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៣១៣ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង់ ប្រភេទបើកបរប៉ុង ១
- ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥២៣ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ និងគាំទ្រដោយឆ្នាងសាកល្បឿនលឿន DC ទាំងអស់ ៕
សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារ រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ដែលមានមុខងារ Follow Me Home ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងដៃទ្វាប្រភេទ flash-door ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធទ្វេថាមពល V2L (Vehicle-to-Load) ទៀតផង ។
ចំពោះនៅខាងក្នុងវិញ ដោយនៅលើតាប្លូត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធ Apple CarPlay និង Android Auto ជាដើម ។ បន្ថែមពីនេះ មានឧបករណ៍បំពងសំលេង ១២ ចំនុច កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ និងដំបូលកញ្ចក់ panoramic sunroof ជាដើម ។