គំរូឡានអគ្គិសនីសុទ្ធ Lexus LF-ZC Concept បែបអនាគតដ៏ទំនើប បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បាននាំយកគំរូរថយន្ត LF-ZC Concept ប្រើអគ្គិសនីសុទ្ធដាក់បង្ហាញនៅឯពិរព័ណ៌រថយន្ត Japan Mobility Show 2023 ដែលកំពុងដំណើរការនៅក្នុងប្រទេសជប៉ុន ជាមួយការឌីស្សាញដ៏ទំនើបបែបអនាគតគ្រោងនឹងចេញលក់នៅឆ្នាំ ២០២៦ ។

LF-ZC មកពីឈ្មោះពេញថា Lexus Future Zero-Emission Catalyst ដែលត្រូវបានគាំទ្រដោយស្ថាបត្យកម្ម EV architecture ថ្មី មានប្រវែងតួខ្លួនសរុប ៤ ៧៥០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៣៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម ។ សម្រាប់ការេចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខប្រើប្រើការឌីស្សាញ spindle desigh ដែលផ្តល់នៅលក្ខណៈបែបស្ព័រ ជាមួយតួខ្លួនស្រដៀងទៅនឹងរថយន្ត Kia EV6 ព្រមទាំងបំពាក់ថាសកង់ស្ព័ររចនាថ្មី និងចង្កៀងក្រោយអូសកាត់វែងជាមួយឡូហ្គោអក្សរ Lexus នៅចំកណ្តាល ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងនៃ LF-CZ មានបំពាក់ដៃចង្កូត yoke-style អបសងខាងដោយកុងទ័របង្ហាញព័ត៌មានបែបនអនាគតសម្រាប់បញ្ជាមុខងារជាច្រើន ខណៈនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និង អេក្រង់កំសាន្តទំហំធំ និងអាចប្រើប្រព័ន្ធបញ្ជាដោយសំលេង ក៏ដូចជាបច្ចេកវិទ្យា AI technology ព្រមទាំងដំបូលកញ្ចក់ full panoramic roof ដែលផ្តល់នៅភាពកាន់តែប្រណិតថែមទៀត ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយអេក្រង់កំសាន្តសម្រាប់អ្នកដំណើរខាងក្រោយ និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិផងដែរ ។

ជាមួយគ្នានេះ ក្រុមហ៊ុន Lexus មិន​ទាន់​បាន​ផ្តល់​នៅព័ត៌មានលម្អិតអំពីថាមពលរបស់គំរូ​រថយន្ត​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​បញ្ជាក់ថានឹង​មាន​ប្រព័ន្ធ​បើកបរប៉ុង ២​​ Direct4 all-wheel drive​ និង​ប្រព័ន្ធ​ Steer-by-wire ស្រដៀង​នឹង​ Lexus RZ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម