Li Auto Mega MPV អគ្គិសនីសុទ្ធ អាចជិះបាន ៧០០ គីឡូម៉ែត្រ ជាមួយតម្លៃលក់ជិត ៧ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Li Auto បានធ្វើការដាក់បង្ហាញចេញនៅរថយន្តដំបូងគេរបស់ខ្លួន Li Auto Mega ប្រភេទ MPV ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅពិពរណ៌ Guangzhou Auto Show និងចេញលក់ជាផ្លូវការនៅក្នុងខែធ្នូ ជាមួយតម្លៃលក់ចាប់ពី ៦៨ ៦៧០ ដុល្លារ ។

Li Auto Mega មានប្រវែងតួខ្លួនសរុប ៥ ៣៥០ ម.ម ទទឹង ១ ៩៦៥ ម.ម កំពស់ ១ ៨៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ។ ក្នុងនោះ Li Auto Mega ទទួលយកភាសារចនាថ្មីជាមួយនឹងរូបរាងបែប aerodynamic ជំនួយទៅដល់ការចាញ់ខ្យល់កម្រិតទាបត្រឹមតែ ០,២១៥ cd ប៉ណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ Li Auto Mega ជាកាប៊ីនកៅអី ៣ ជួរស្រោបដោយស្បែកដ៏ប្រណិត ផ្តល់ជូននៅកន្លែងសាកឥតខ្សែចំនួន ៤ ឧបករណ៍បំពងសំលេងចំនួន ២១ ចំនុច ក៏មានអេក្រង់កំសាន្តទំហំ ១៧ អ៉ីញសម្រាប់អ្នកដំណើរខាងក្រោយផងដែរ។

ទាក់ទងទៅនឹងផ្នែកថាមពល រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៤៤ សេះ ផ្គួបជាមួយអាគុយទំហំ ១០២,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយបច្ចេកវិទ្យា 5C charging technology សាកត្រឹម ១២នាទី អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម