បេក្ខភាពចុងក្រោយនៃពានរង្វាន់រថយន្តពិភពលោកឆ្នាំ ២០២០ ត្រូវបានប្រកាសរួចហើយ ដែលក្នុងនោះគឺមានតែក្រុមហ៊ុនមកពីអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង។
សម្រាប់ផ្នែកពានរង្វាន់ធំគឺ រថយន្តពិភពលោកប្រចាំឆ្នាំ ២០២០ មានរថយន្តចំនួន ១០ នឹងត្រូវប្រកួតប្រជែងគ្នា។ ក្នុងនោះមាន Hyundai Sonata, Kia Soul EV, Kia Telluride, Range Rover Evoque, Mazda3, Mazda CX-30, Mecedes CLA, Mercedes GLB, Volkswagen Golf និង Volkswagen T-Cross។
បេក្ខភាពចុងក្រោយត្រូវបានជ្រើសដោយអ្នកកាសែតផ្នែកព័ត៌មានរថយន្តចំនួន ៨៦ រូប មកពីទូទាំងពិភពលោក ដែលឈ្មោះរថយន្តដែលឈ្នះនឹងត្រូវប្រកាសនៅក្នុងកម្មវិធី New York Auto Show នាខែមេសាខាងមុខ៕