Jetour L9 ប្រភេទ SUV កៅអី ៣ជួរ ប្រើ plug-in hybrid បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Jetour L9 ប្រើប្រាស់ម៉ាស៊ីនកូនកាត់ plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ២៣ ០១០ ដុល្លារ ដល់ ២៦ ០៤៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

Jetour L9 ផលិតឡើងនៅលើគ្រោងឆ្អឹង Kunpeng C-DM technology platform មានប្រវែងតួខ្លួនសរុប ៤ ៨៦២ ម.ម ទទឹង ១ ៩២៥ ម.ម កំពស់ ១ ៧៨៤ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៨៥០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខរាង U-shaped មួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ ត្រឡោកកញ្ចក់ក្តោបអូតូ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។ លើសពីនេះ បានប្រើប្រាស់ប្រព័ន្ធជើងក្រោមប្រភេទ Macpherson suspension នៅផ្នែកខាងមុខ និង Multi-link suspension នៅផ្នែកខាងក្រោយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងរបស់រថយន្ត SUV កៅអី ៣ជួរនេះ ត្រូវបានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 កៅអីស្បែកមុខងារខ្យល់-កំដៅ កន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេង ៨ ចំនុច និងដំបូលកញ្ចក់ panoramic sunroof ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៤២១ សេះ ផ្គួបជាមួយអាគុយទំហំ ១៩,៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៨ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីសាមង ៤-៥លីត្រ/១០០គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម