[បរទេស] ក្រុមហ៊ុន startup ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាមានឈ្មោះថា Aitekx បានផលិតរថយន្តដែលមានរូបរាងដូចគ្នាស្ទើរតែទាំងស្រុង Tesla Cybertruck និងបានដាក់បង្ហាញជាផ្លូវការនៅឯពិពរណ៌ LA Auto Show 2023 ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ។
Aitekx RoboTruck ប្រភេទភីកអាប់អគ្គិសនីនេះ មានប្រវែងតួខ្លួនសរុបចាប់ពី ៤ ៧៧៥ ម.ម ដល់ ៥ ០២៩ ម.ម និងឃ្លុបក្រោយមានប្រវែង ១ ៨៥៩ ម.ម ដោយអាចដឹករបស់មានប្រវែង ២៨៩៦ មម នៅពេលបិទឃ្លុបក្រោយ និងនៅពេលបើកអាចដឹកបានដល់ប្រវែង ៣ ៥០៥ ម.ម ។
ទាក់ទងទោនឹងផ្នែកថាមពលវិញ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ ដែលអាចរត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ/ម៉ោង និងមាន top-speed ១៦៥គីឡូម៉ែត្រ/ម៉ោង ព្រមទាំងផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៨៨៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានស្នើផងដែរនៅម៉ូដែលនេះនឹងត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសដូចជា ទ្វារបើកដូចស្លាប wing-door ក៏ដូចបន្ថែមនៅកញ្ចប់ Off-raod, គម្របឃ្លុបក្រោយដើរដោយថាមពលអគ្គិសនី និងផ្នែកខាងក្នុងកៅអីចាប់ពី ៤-៦ កៅអី ដោយមានតម្លៃលក់ចាប់ពី ៤៥ ០០០ ដុល្លារ ដល់ ៩៩ ០០០ ដុល្លារ ៕