[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត GAC ERA Concept ប្រភេទ SUV ខ្នាតធំ ប្រើថាមពលចំហាយទឹក Hydrogen FCEVs ជាមួយការឌីស្សាញយ៉ាងទាក់ទាញនៅទីផ្សារប្រទេសចិន ។
គំរូរថយន្តនេះ ត្រូវបានផលិតឡើងដោយផ្អែកនៅលើ GAC multi-energy architecture ដំណើរការដោយបច្ចេកវិទ្យាចំហាយទឹក hydrogen fuel cell technology ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៤០ សេះ និងអាចបើកបរបានចម្ងាយ ៨០០ គីឡូម៉ែត្រនៅពេលភ្ជាប់ជាមួយស្នប់អ៊ីដ្រូសែនជំនួសឱ្យឆ្នាំងសាកអគ្គិសនី។
GAC ERA មានទំហំធំជាងរថយន្ត Cadillac Escalade ដែលមានប្រវែងសរុបដល់ទៅ ៥ ៤១៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៣២ ម.ម ។ រចនាប័ទ្មនេះគឺជាការខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមក្រុមរចនាសកលរបស់ GAC រួមទាំងស្ទូឌីយ៉ូរបស់ខ្លួននៅ Los Angeles សហរដ្ឋអាមេរិក និង Milan ប្រទេសអ៊ីតាលី ដែលមានការឌីស្សាញបែប Futuristic ដែលផ្តល់នៅប្រព័ន្ធ aerodynamic ដែលមានរបារ LED លាតពេញផ្ទៃខាងមុខរួមបញ្ចូលចង្កៀងមុខ សេនស័រ និងកាមេរ៉ា ដែលដាក់នៅខាងលើប៉ាណា ប្រើប្រាស់ទ្វារដូចទៅនឹង Rolls-Royce បំពាក់នៅថាសកង់ទំហំដែលធ្វើឲ្យរថយន្តមានកំពស់ពីដីទៅបាន ២៤៤ ម.ម ។
ចំពោះនៅផ្នែកខាងក្នុងវិញ ដោយតាប្លូមានបំពាក់ជាមួយអេក្រង់ទំហំធំដូចទៅនឹង Mercedes និងមានអេក្រង់តូចជាងដាក់នៅជិតអ្នកបើកបរ ខណៈកៅអីខាងមុខអាចបង្វិលបាន និងកុងសូលកណ្តាលដែលបំលែងទៅជាតុ ព្រមទាំងកៅអីខាងក្រោយមានផ្នែកបន្ថែមដែលអាចបត់បានដែលអាចធ្វើជាកន្លែងដាក់ជើងជាដើម ៕