អីយ៉ាស់! កំពូល SUV របស់ BYD លេចវត្តមាននៅពិពរណ៍ Motor Expo 2023 ក្នុងប្រទេសថៃ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ លេចវត្តមាននៅរថយន្ត BYD Yangwang U8 ដែលជារថយន្តប្រភេទ SUV លំដាប់ខ្ពស់ពីក្រុមហ៊ុន BYD ផ្តោតលើផ្លូវលំបាកៗ ឬ​ Off-Road ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងប្រទេសថៃនៅក្នុងព្រឹត្តិការណ៍ Motor Expo 2023 ។

ដោយរថយន្តនេះ ត្រូវបានបំពាក់ជាមួយ e4 technology platform ដំណើរការដោយម៉ាស៊ីន plug-in hybrid ផ្គួបជាមួយម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ១ ១៨០ សេះ និងកម្លាំងរមួល ១ ២៨០ ញ៉ូតុនម៉ែត្រ អាចបើកបរបាននៅក្នុងទឹកជម្រៅ ១ម៉ែត្ររយៈពេល ៣០នាទី និងបំពាក់ដោយអាគុយទំហំ ៤៩,០៥ គីឡូវ៉ាត់ម៉ោងប្រភេទ Blade Battery អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ មិនត្រឹមតែប៉ុណ្ណោះ BYD Yangwang U8 ក៏បានបំពាក់នៅប្រព័ន្ធទប់លំនឹងដ៏ឆ្លាតវៃ DiSus Body Control Suspension System អាចគ្រប់គ្រង់ការបត់បែតរបស់រថយន្តបានគ្រប់ស្ថានភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅផ្នែកខាងក្រៅត្រូវបានបំពាក់ដោយចង្កៀងមុខ Interstellar Matrix LED ជាមួយមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាកាម៉េរា 360-degree U-turn technology និង ultrasonic ១២ ទីតាំង ។ ខណៈនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ២៣,៦ អ៉ីញ ព្រមទាំងឧបករណ៍បំពងសំឡេងម៉ាក Dynaudio ចំនួន ២២ ចំនុច ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ៣ ទីតាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម