នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Renault គឺលោក Luca de Meo នឹងទទួលបានប្រាក់បៀវត្សលើសនាយកប្រតិបត្តិមុនលោក Thierry Bollore ជិត ៥៧%។
ផ្អែកតាមការឲ្យដឹងពីក្រុមហ៊ុន Renault ផ្ទាល់ លោក de Meo នឹងទទួលបានកញ្ចប់ប្រាក់បៀវត្សប្រមាណ ៦,៣ លានដុល្លារក្នុងមួយឆ្នាំ ដោយក្នុងនោះមានប្រាក់ចំណូលជាក់លាក់គឺប្រមាណ ១,៤២ លានដុល្លារសម្រាប់ឆ្នាំនេះ ជាមួយភាគហ៊ុន Renault ចំនួន ៧៥ ០០០ ហ៊ុន។
លោក de Meo ត្រូវបានចាត់តាំងជានាយកប្រតិបត្តិថ្មីកាលពីចុងខែមុន ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តរបស់បារាំងនេះ ធ្វើការផ្លាស់ប្ដូរថ្នាក់ដឹកនាំរបស់ខ្លួន៕