ញាក់សាច់! ប៉ូលីសរបស់ប្រទេសអ៉ីតាលីនឹងប្រើរថយន្ត Lamborghini Urus Performante ដើម្បីដើរល្បាតនៅឆ្នាំក្រោយ

[បរទេស] ប៉ូលីស Polizia di Stato របស់ប្រទេសអ៉ីតាលី គ្រោងនាំយករថយន្ត Lamborghini Urus Performante ដ៏ពិសេសមួួគ្រឿងដើម្បីប្រើប្រាស់សម្រាប់ដើរល្បាត បេសកកម្មពិសេស រួមទាំងការដឹកជញ្ជូនផ្នែកវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់នៅក្នុងឆ្នាំក្រោយ ។

សម្រាប់រថយន្តត្រូវបានតុបតែងជាមួយ​រូបរាង​ស្អាត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​រចនា​ដោយ Lamborghini Centro Stile ដែលរួមបញ្ចូលគ្នានៅតួខ្លួនពណ៌ខៀវ និងសតាមប្រពៃណីដែលប្រើដោយប៉ូលីសរអ៉ីតាលី ជាមួយនឹងក្រុមបីពណ៌ និងនិមិត្តសញ្ញារបស់ប៉ូលីសផងដែរ ។ លើសពីនេះ Urus ត្រូវ​បាន​បំពាក់​ដោយ​របារ​ពន្លឺ LED នៅលើដំបូល​ដែល​ផ្តល់​នូវ​ការ​គ្រប​ដណ្តប់ ៣៦០ ដឺក្រេ និងត្រូវបានបំពាក់ដោយសំឡងស៊ីរ៉ែនទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ក៏បានត្រូវបានធ្វើឲ្យប្រសើរឡើង ដោយបានបំពាក់ប៉ូតុង switchgear ដ៏ពិសេស ប្រអប់ដែកការពារអាវុធ ម៉ូដែលនេះក៏មានកន្លែងផ្ទុកដ៏ពិសេសមួយផងដែរ ដែលផ្ទុកនៅឧបករណ៍បន្ទោរបង់ និងទូរទឹកកកចល័តសម្រាប់ដឹកជញ្ជូនសរីរាង្គទៀតផង។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ Twin-turbo V8 អាចផលិតកម្លាំងបាន ៦៥៧ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ All-wheel Drive អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោងប្រើរយៈពេល ៣,៣ វិនាទី និងមាន top-speed ៣០៦ គីឡូម៉ែត្រក្នុងមួយម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម