ខណៈដែល Land Rover រៀបចំក្នុងការចាប់ផ្ដើមការដឹកជញ្ជូនរថយន្ត Defender ជំនាន់ថ្មីដល់អតិថិជន ក្រុមហ៊ុនបានបង្ហាញនូវវីដេអូពាណិជ្ជកម្មថ្មីខ្លីមួយបង្ហាញអំពីក្បាច់អស្ចារ្យជាច្រើនរបស់រថយន្ត។
វីដេអូពាណិជ្ជកម្មនេះនឹងត្រូវចាក់ផ្សាយពេញ នៅថ្ងៃទី ២០ ខែមីនា ដែលត្រូវបានផ្សាយខ្លះៗជាមុនលើ YouTube បង្ហាញអំពីក្បាច់ជាច្រើនធ្វើឡើងដោយរថយន្ត Defender ក្នុងខ្សែភាពយន្ត James Bond វគ្គចុងក្រោយ ដែលមានចំណងជើងថា “No Time To Die”។ បញ្ជាក់ថាវីដេអូនេះ នឹងមិនមែនជាអ្វីដែលអ្នកនឹងឃើញ ចាប់ពីខែមេសា ឆ្នាំ ២០២០ ពេលភាពយន្តចាប់ផ្ដើមចាក់ផ្សាយនោះឡើយ។
ការបង្ហាញសមត្ថភាពទាំងនេះ តាមពិតគឺជាការហាត់សមសម្រាប់វគ្គដេញតាមក្នុងឈុតមួយនៃភាពយន្ត។ ប៉ុន្តែយ៉ាងណាវាបានបង្ហាញអំពីភាពអស្ចារ្យរបស់ Land Rover Defender ពេលបើកបរលើស្ថានភាពផ្លូវជាច្រើនប្រភេទ។ ទស្សនាវីដេអូដូចតទៅ ៖