[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota Gazoo Racing និង Lexus បានធ្វើការដាក់បង្ហាញចេញនៅគំរូរថន្ត Lexus LBX MORIZO RR Concept ដែលបំពាក់ជាមួយម៉ាស៊ីន GR Yaris នៅឯពិព័រណ៍រថយន្ត Tokyo Auto salon ដែលកំពុងធ្វើឡើងនៅប្រទេសជប៉ុន ។
គំរូរថយន្តនេះ ត្រូវផលិតឡើងផ្អែកនៅលើរថយន្ត Lexus LBX បំពាក់ដោយម៉ាស៊ីននៅលើ GR Yaris ចំណុះ ១,៦ លីត្រ turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបានដល់ ៣០០ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ ។
សម្រាប់រថយន្តនេះ មានបំពាក់ប៉ាណាមួយផ្ទាំងធំ ថាសកង់អាលុយមីញ៉ូមទំហំ ១៩ អ៉ីញ ជាមួយដុំហ្វ្រាំង caliper ពណ៌លឿង កាងក្រោយខុសគ្នាពីម៉ូដែលស្តង់ដារ និងបំពង់ស៊ីមាំងភ្លោះដូចគ្នានឹង GR Yaris ខណៈនៅផ្នែកខាងក្នុងមានបំពាក់កៅអីបែបស្ព័រ ជាមួយខ្សែក្រវ៉ាត់ពណ៌លឿងដែលមានឡូហ្គោ MORIZO RR ផងដែរ៕