[បរទេស] ក្នុងរយៈពេល ១០ ខែដំបូងនៅក្នុងឆ្នាំ ២០២៣ ចំនួនអ្នកប្រើប្រាស់រថយន្តចំហេះក្នុងរដែលប្តូរទៅប្រើប្រាស់រថយន្តម៉ាស៊ីនកូនកាត់ Hybrid និង Plug-in hybrid នៅសហរដ្ឋអាមរិកមាន ៨,៣% គឺខ្ពស់ជាងចំនួនដែលជ្រើសរើសទិញរថយន្តអគ្គិសនីសុទ្ធ។ លើសពីនេះ គិតក្នុងខែតុលា ឆ្នាំ២០២៣ មាន ៩,៩% កើនឡើង ៣,៨% ពីក្នុងខែតុលា ឆ្នាំ ២០២២ បើយោងទិន្នន័យពី S&P Global Mobility ។
ជាមួយគ្នានេះ លោក Tom Libby តំណាងក្រុមហ៊ុន S&P Global Mobility បាននិយាយថា “ការផ្លាស់ប្តូររបស់ឧស្សាហកម្មរថយន្តចំពោះរថយន្តអគ្គិសនីសុទ្ធប្រហែលជាមិនលឿនដូចអ្នកចង់បានទេ ដោយសារអតិថិជនអាមេរិកកាន់តែជ្រើសរើសរថយន្ត Hybrid ដែលមានប្រសិទ្ធភាព និងនិរន្តរភាពច្រើនរថយន្តប្រើអគ្គិសនីសុទ្ធ ។
លើសពីនេះ ក៏មានហេតុផលជាច្រើនទាក់ទងដែលនាំឲ្យរថយន្តប្រើ hybrid ទទួលបានប្រើប្រាស់ច្រើនដូចជា ការបង់ប្រាក់ជាមធ្យមប្រចាំខែនៅសហរដ្ឋអាមេរិកសម្រាប់រថយន្តម៉ាស៊ីនចំហេះក្នុងគឺ ៦៧៥ ដុល្លារ រថយន្ត Plug-in hybrid ត្រូវបង់ ៧៩៨ ដុល្លារ ហើយរថយន្តអគ្គិសនីសុទ្ធមានតម្លៃថ្លៃជាងគេគឺ ២៨២ ដុល្លារ ខណៈរថយន្តប្រើ Hybrid បង់តែ ៦៧០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ដូច្នេះ ការផ្លាស់ប្តូរទៅប្រើបាស់រថយន្តអគ្គិសនីសុទ្ធ នឹងអាចនៅតែជារឿងមួយដែលមិនមានភាពជាក់លាក់ ៕