Wuling Bingo Plus ឆ្នាំ២០២៤ គូប្រជែង BYD Dolphin សាកភ្លើងម្តងជិះបាន ៥០០គីឡូម៉ែត្រជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling Auto បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Wuling Bingo Plus ស៊េរីឆ្នាំ២០២៤ ប្រើថាមពលអគ្គិសនីសុទ្ធ ដើម្បីប្រកួតប្រជែងជាមួយ BYD Dolphin គ្រោងនឹងចេញលក់ជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២៤ ជាមួយតម្លៃលក់ក្រោម ២មុឺនដុល្លារ ។

Wuling Bingo Plus មានប្រវែងតួខ្លួនសរុប ៤ ០៩០ ម.ម ទទឹង ១ ៧២០ ម.ម កំពស់ ១ ៥៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦១០ ម.ម បំពាក់ជាមួយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៨០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មី ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងមូល ព្រមទាំងប្រើប្រាសនៅថាសកង់ស្ព័រ និងកាង spoiler ជាប់ដំបូលលយចេញមកក្រៅ ។

ចំពោះនៅផ្នេកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ LING OS system ប្រព័ន្ធចូលចំណតដោយស្វ័យប្រវត្តិផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម