[បរទេស] ក្រុមហ៊ុនផលិតរថយន្ត VinFast បានធ្វើការប្រមូលរថយន្ត VF 5 Plus ប្រភេទអគ្គិសនីសុទ្ធខ្នាតតូច ដែលត្រូវបានផលិតឡើងក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៣ ចំនួន ៥ ៩១២ គ្រឿងមកវិញ ដោយសារបញ្ហាទាក់ទងទៅនឹងភ្លើងបំភ្លឺផ្លូវ ។
ដោយក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តវៀតណាមបាននិយាយថា ភ្លើងបំភ្លឺផ្លូវអាចនឹងត្រូវបិទ នៅពេលអ្នកបើកបរប្រសិនរុញកុងតាក់បើកភ្លើងស៊ីញ៉ូបត់ឆ្វេង ដែលបានកើតឡើងនៅពេលដែលរថយន្តកំពុងដំណើរការក្នុងល្បឿន ៥០-៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង មូលហេតុនៃបញ្ហានេះគឺមានកំហុសក្នុងការដំឡើងបន្ទះសៀគ្វីពីអ្នកផ្គត់ផ្គង់ ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ VinFast បានកត់ត្រាថា មិនមានឧប្បត្តិហេតុណាមួយកើតឡើងទៅលើរថយន្តនេះនៅឡើយនោះទេ ៕