[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Elantra N ស៊េរីឆ្នាំ ២០២៤ ដែលបន្ថែមការអាប់ឌេត មាន ៦ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣០ ១៩៥ ដុល្លារ ដល់ ៤៥ ៨៩០ដុល្លារ ថ្លៃជាងម៉ូដែលឆ្នាំមុន ៨៣៥ ដុល្លារ ។
ការផ្លាស់ប្តូរដ៏ធំបំផុតកើតឡើងនៅខាងមុខ មានការរចនាកាងថ្មី និងចង្កៀងមុខថ្មី ព្រមទាំងរន្ធខ្យល់កាន់តែមានប្រសិទ្ធភាពជាងមុន និងទៅប្រព័ន្ធហ្វ្រាំងផងដែរ ។ លើសពីនេះ ក្រុមហ៊ុន Hyundai បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធចង្កូតថ្មី ព្រមទាំងប្រព័ន្ធ dampers និងប្រព័ន្ធគ្រប់គ្រងលំនឹងត្រូវបានកែសម្រួល ក៏ដូចជាថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៦ សេះ និងកម្លាំងរមួល ៣៩១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងមានជម្រើសប្រអប់លេខអូតូប្រភេទ dual-clutch ៨វគ្គ មានតម្លៃ ១៥០០ ដុល្លារ ផងដែរ ៕