Suzuki Jimny ទ្វារ៥ បង្ហាញខ្លួនជាផ្លូវការនៅទីផ្សារប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៏ជាលើកដំបូង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានជ្រើសប្រទេសឥណ្ឌូនេស៊ី ក្នុងការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Suzuki Jimny ប្រភេទតទ្វារ ៥ នៅឯពិព័រណ៌ Indonesia International Motor Show ជាមួយតម្លៃលក់ចាប់ពី ២៩ ៨០០ ដុល្លារ ដល់ ៣០ ៦០០ ដុល្លារ នឹងជាទីផ្សារដំបូងក្នុងគេក្នុងតំបន់អាស៊ីអាគ្នេយ៏ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៩៦៥ ម.ម ទទឹង ១ ៦៤៥ ម.ម កំពស់ ១ ៧២០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៩០ មម និងកំពស់ពីដីទៅបាតរថយន្ត ២១០ ម.ម  ប្រើប្រៀបទៅនឹងម៉ូដែលទា្វរ ៣ ម៉ូដែលទ្វារ ៥ មានប្រវែងវែងជាង ៣១៥ ម.ម និងកន្លាតកង់មុខ-ក្រោយវែងជាង ៣៤០ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះត្រូវបានបំពាក់ដោយចង្កៀងមុខប្រភេទ LED អំពូលកាត់អ័ព្ទ និងចង្កៀងខាងក្រោយប្រភេទ halogen ប៉ាណាមុខតុបតែងជាមួយក្រូម៉េ និងកាងខាងមុខចស្រដៀងទៅនឹងម៉ូដែលទ្វារ ៣ ។ ផ្នែកខាងក្នុងត្រូវបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay/Android Auto ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៣ សេស និងកម្លាំងរមួល ១៣៤ ញ៉ូតុនម៉ែត្រ ដោយអាចភ្ជាប់ជាមួយ​ប្រអប់លេខ​ដោយដៃ​ ៥ វគ្គ ឬ​ស្វ័យប្រវត្តិ​ ៤ វគ្គ ។ លើសពីនេះ ក៏ទទួលបានពោងសុវត្ថិភាពចំនួន ៦ ចំនុច, ប្រព័ន្ធកំណត់ល្បឿន, ប្រព័ន្ធជំនួយពេលឡើង-ចុះចំណោត និង កាមេរ៉ាមើលមួយជុំរថយន្ត ៣៦០ ដឺក្រេជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម