Toyota បញ្ចេញម៉ូដែលថ្មី ជាមួយតម្លៃលក់អត់ដល់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC-Toyota បានធ្វើការដាក់ចេញលក់នៅរថយន្ត Toyota Corolla Levin ស៊េរីឆ្នាំ ២០២៤ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៧ ៩៥៥ ដុល្លារ ដល់ ១៨ ៧៨៥ ដុល្លារ ។

រថយន្តប្រភេទ Sedan នេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TGNA platform ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ១៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទ S-CVT ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla Levin មានប្រវែងតួខ្លួនសរុប ៤៦៤០ ម.ម ទទឹង ១ ៧៨០ ម.ម កំពស់ ១៤៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៧០០ ម.ម ខណៈការឌីស្សាញមានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED រួមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញ​ត្រូវបានរចនាថ្មី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៤,២ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ព្រមទាំងកញ្ចប់សុវត្ថិភាព Toyota Safety Sense ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម