ប្រជាជនអាមេរិកចង់ប្រើឡានអគ្គិសនី ប៉ុន្តែជាឡានដែលអាចសាកថ្មបានលឿន និងមានតម្លៃថោក

[ការសិក្សា] ជាង ៧០ភាគរយនៃអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិនកំពុងពិចារណាទៅលើការទិញ រថយន្តអគ្គិសនីនាពេលខាងមុខ ឬអនាគត។ ដើម្បីធ្វើអោយអ្នកទិញមានចំណាប់អារម្មណ៍លើម៉ូឌែលរថយន្តនៃក្រុមហ៊ុនរថយន្តនីមួយៗគឺត្រូវមានតម្លៃថោក ប៉ុន្តែវាពិតជាពិបាក។

ក្នុងនោះ យោងតាមការសិក្សាថ្មីមួយបានរកឃើញថា ក្រុមហ៊ុនផលិតរថយន្តនីមួយៗបានខាតលុយជាមធ្យមប្រហែល ៦ ០០០ដុល្លារ លើរថយន្តអគ្គិសនីនីមួយៗដែលពួកគេលក់ក្នុងតម្លៃ ៥០ ០០០ដុល្លារ បន្ទាប់ពីគិតបញ្ចូលទៅលើតម្លៃពន្ធហើយ។ ក្នុងនោះដើម្បីជួយកាត់បន្ថយការខាតបង់នោះ ក្រុមហ៊ុនផលិតរថយន្តនីមួយក៏ត្រូវការការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសនេះ ខណ:ពេលខ្លួនបានព្យាយាមកាត់បន្ថយទៅលើបច្ចេកវិទ្យានៃរថយន្ត ក៏ដូចជាតម្លៃផងដែរ ដើម្បីធ្វើយ៉ាងណាអោយរថយន្តខ្លួនស្ថិតនៅតម្លៃមួយដែលអ្នកប្រើប្រាស់អាចទិញបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ យោងតាមការស្រាវជ្រាវរបស់ BCG វិញ បានរកឃើញថាសន្ទុះនៃអតិថិជនដែលចង់ទិញរថយន្តអគ្គិសនី គឺចង់បានរថយន្តណាដែលអាចសាកថ្មបានលឿន។ ជាក់ស្តែងដូចជាអាចសាកត្រឹមរយៈពេល ២០នាទី អាចជិះបានខ្ទង់ ៥៦៣គីឡូម៉ែត្រ ជាពិសេសមានតម្លៃខ្ទង់ ៥ម៉ឺនដុល្លារ ឫទាបជាងនេះប៉ុណ្ណោះ។

ជាមួយតម្រូវការនេះ គេបានរគឃើញថារថយន្តលើទីផ្សារនាពេលបច្ចុប្បន្ននេះ ដែលអាចបំពេញបំណងប្រាថ្នារបស់អ្នកប្រើប្រាស់បានគឺមានតែមួយម៉ូឌែលប៉ុណ្ណោះ នោះគឺជា Hyundai loniq 6 SE RWD Long Range។ ប៉ុន្តែទោះជាយ៉ាងណា នាពេលខាងមុខក៏នឹងមានរថយន្តអគ្គិសនីផ្សេងទៀតនឹងបង្ហាញខ្លួនផងដែរ ដែលអាចបំពេញតម្រូវការនៃការចង់បាននេះ ប៉ុន្តែតម្លៃខ្ទង់ត្រឹម ៥០ ០០០ ដុល្លារវាពិតជាពិបាក ជាពិសេសសម្រាប់តម្រូវការសាកថ្មលឿន តែជិះបានឆ្ងាយ។ លើសពីនេះ BCG ក៏បានបង្ហាញថាបច្ចុប្បន្ននេះ អ្នកប្រើប្រាស់រថយន្តអគ្គិសនីមានត្រឹម ១២ភាគរយប៉ុណ្ណោះ ប៉ុន្តែអាចនឹងឡើងដល់ ២០-៣០ភាគរយនៅពេលដែលម៉ូឌែលរថយន្តថ្មីៗទៀតបង្ហាញខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម