បញ្ចេញសរុបតែម្តង! Nissan នឹងដាក់បង្ហាញចេញរថយន្តជំនាន់ថ្មីដល់ទៅ ៣០ម៉ូដែលនៅ ២ឆ្នាំខាងមុខ

[បរទេស] កាលពីពេលថ្មីៗនេះ លោក Makoto Uchida នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Nissan បានបង្ហាញថា ក្រុមហ៊ុនគ្រោងនឹងធ្វើការដាក់បង្ហាញចេញរថយន្តជំនាន់ថ្មីដល់ទៅ ៣០ម៉ូដែលនៅលើទីផ្សារពិភពលោកនៅក្នុងឆ្នាំ ២០២៦ ដោយក្នុងចំណោមនោះ មាន ១៦ម៉ូដែលជាប្រភេទអគ្គិសនី ។

ជាមួយគ្នានេះ ប្រហែល ៦០ភាគរយនៃរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុងសកលរបស់ Nissan នឹងត្រូវបានធ្វើឲ្យប្រសើរឡើងវិញ ក្នុងការជួយក្រុមហ៊ុនឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបង្កើនការលក់ប្រចាំឆ្នាំចំនួន ១ លានគ្រឿង។ លើសពីនេះ Nissan មានបំណងកាត់បន្ថយតម្លៃនៃរថយន្តអគ្គិសនីជំនាន់ក្រោយចំនួន ៣០ ភាគរយផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ Nissan ក៏បានបង្ហាញរូបភាព Teaser នៃម៉ូដែលអគ្គីសនីសុទ្ធជំនាន់ថ្មី ដែលរួមមានដូចជា Nissan Leaf, Nissan Micra និង Nissan Juke ព្រមទាំងអាចបញ្ចេញរថយន្តប្រភេទ SUV ខ្នាតតូច និងរថយន្តភីកអាប់ផងដែរ  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម