[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន បានធ្វើការដំឡើងថ្លៃរថយន្តនាំចេញរបស់ពួកគេយ៉ាងខ្លាំងនៅកាន់ទីផ្សារអឺរ៉ុប ទោះបីកំពុងស្ថិតក្នុងសង្រ្គាមតម្លៃនៅក្នុងស្រុកក៏ដោយ យុទ្ធសាស្ត្រនេះត្រូវបានដឹកនាំដោយ BYD នឹងធ្វើឲ្យពួកគេទទួលបានប្រាក់ចំណេញកាន់តែច្រើន។
យោងតាមរបាយការណ៍របស់ Reuters នៅក្នុងទីផ្សារនាំចេញមួយចំនួន ដោយរថយន្ត BYD Atto 3 ត្រូវបានតម្លើងតម្លៃចាប់ពី ៨១% ឡើងដល់ ១៧៤% ជាតម្លៃខ្ពស់ជាងនៅក្នុងប្រទេសចិន ខណៈតម្លៃ BYD Dolphin បានតម្លើងតម្លៃចាប់ពី ៣៩% ទៅ ១៧៨% នៅប្រទេសអាឡឺម៉ង់មានតម្លៃលក់ស្មើ ៣៧ ៤៣៩ ដុល្លារ ដោយនៅក្នុងប្រទេសចិនគឺត្រឹមតែ ១៦ ៥២៤ ដុល្លារប៉ុណ្ណោះ និងតម្លៃរបស់ BYD Seal មានចាប់ពី ៣០% ដល់ ១៣៦% ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរបស់ចិនទទួលបានអត្ថប្រយោជន៍ពីតម្លៃអាគុយទាបដោយសារការផលិតដោយប្រើប្រាស់វត្ថុធានដើមដែលខ្លួនមាន ក៏ដូចជាការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងកម្លាំងពលកម្មទាប ដែលអាចឲ្យពួកគេតម្លើងតម្លៃលក់យ៉ាងខ្លាំងនៅអឺរ៉ុប។ លើសពីនេះ ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបមួយចំនួនអាចនឹងមានការព្រួយបារម្ភអំពីការកាត់បន្ថយតម្លៃរបស់ចិននាពេលអនាគតផងដែរ៕