Jeep Wagoneer S ប្រភេទ SUV ប្រើអគ្គិសនីសុទ្ធ ត្រៀមចូល showroom នៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Jeep Wagoneer S ប្រភេទ SUV ប្រើអគ្គិសនីសុទ្ធ ជាផ្លូវការដែលគ្រោងនឹងបង្ហាញខ្លួននៅ showroom ទីក្រុងញូ​វ​យ៉​ក​នៅចុងខែនេះ។

រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធអាចផលិតកម្លាំងបាន ៦០០ សេះនិងកម្លាំងរមួល ៨៣៦ ញ៉ូតុនម៉ែត្រ អាចបើកបរពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើពេលត្រឹមតែ ៣,៤​វិនាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងខាងក្រៅមានលក្ខណៈបែបស្ព័រ ជ្រុងៗ ភ្ួាប់មកជាមួយប៉ាណាមុខបិទជិតអមដោយរុទ្ធអំពូលពន្លឺចំនួន ៧គ្រាប់, ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង,​ ដំបូល panoramic sunroof​, ប្រព័ន្ធភ្លើង ambient lighting សារ៉េតាមចិត្ត និងដៃទ្វារប្រភេទ flush door ​ជាដើម។ ចំពោះផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម