Maxus បញ្ចេញម៉ូដែល MPV ថ្មី ប្រើ Plug-in hybrid តម្លៃលក់ចាប់ពី ៤មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Maxus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV កៅអី ៣ជួរ ប្រើ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ៤១ ៤០០ ដុល្លារ ដល់ ៤២ ៨០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Maxus Dijia 9 ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី ផលិតកម្លាំងបានសរុប ២៣៦ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៩,៧ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ២៥៥ គីឡូម៉ែត្រពីថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២៧០ ម.ម ទទឹង ២ ០០០ ម.ម កំពស់ ១ ៨៤៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០០ ម.ម ព្រមទាំងមានបំពាកើប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ក៏ដូចជាទ្វាររូតសងខាងដើរដោយថាមពលអគ្គិសនី និងថាកសង់ស្ព័រទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមទាំងអេក្រង់សម្រាប់អ្នកដំណើរខាងមុខទំហំ ១២,៣ អ៉ីញ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ឧបករណ៍បំពងសំឡេងម៉ាក JBL ១២ចំនុច និងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិត២ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម