Chevrolet Equinox EV ស៊េរីឆ្នាំ២០២៤ គ្រោងចេញលក់នៅចុងឆ្នាំ​នេះជាមួយតម្លៃ៣មុឺនដុល្លារជាងនៅអាមេរិក

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chevrolet Equinox ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់អគ្គិសនីសុទ្ធ ហើយគ្រោងនឹងចេញលក់នៅចុងឆ្នាំ​ ២០២៤ នេះជាមួយតម្លៃលក់ចាប់ពី ៣៤,៩៩៥ដុល្លារ ដល់ ៤៣,២៩៥ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែលថារថយន្តនេះមាន២ម៉ូដែលគឺ 1TL និង 2TL ផលិតឡើងលើគ្រោងឆ្អឹង Ultium battery-electric platform ដែលមានប្រវែងតួខ្លួនសរុប ៤,៨៤០ ម.ម ទទឹង ១,៩៥៤​​​​ ម.ម កម្ពស់ ១,៦៤៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩០០ ម.ម​ និងដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយចាប់ពី ៤៨២​ ទៅ​ ៥១៣គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង​ និងប្រើប្រាស់ FWD និង​ AWD​ ជាស្តង់ដា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនារូបរាងខាងក្រៅរថយន្តនេះមានរូបរាងហាប់ណែន ដោយមានប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូមទំហំ ១៧ និង ២១អ៊ីញ​ និងដំបូល Roof rails និង Panoramic sunroof ។

ខណៈនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៊ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តការរបស់ Google Biult-in ដូចជា  Google Assistant, Google Maps, Google Play និងកន្លែងសាកថ្មឥតប្រើខ្សែ កៅអីម៉ាស្សា កៅអីកម្តៅ-ត្រជាក់ ម៉ាសុីនត្រជាក់អូតូ ព្រមទាំងប្រើប្រាស់មុខងារជំនួយការបើកបរកម្រិតខ្ពស់ដែលមានសមត្ថភាពការចុះចតដោយស្វ័យប្រវត្តិ, ចាប់សញ្ញា, ចាប់ហ្វ្រាំងអូតូ, កាម៉េរ៉ា ៣៦០ដឺក្រេ, ជំនួយពេលឡើង-ចុះចំណោត និងមុខងារផ្សេងៗទៀតជាដើម។
ផ្ទាំងផ្សាយពាណិជ្ជកម្ម