Neta X ស៊េរីថ្មីចុងក្រោយ សាកភ្លើងម្តងរត់បាន ៥០០គីឡូម៉ែត្រ ចេញតម្លៃលក់នៅថៃខ្ទង់ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Neta ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Neta X ប្រភេទ SUV ប្រើប្រាស់អគ្គិសនីសុទ្ធ ទទួលបានការកែមុខមាត់ថ្មី ដែលមានតម្លៃលក់រំពឹងចាប់ពី ១ម៉ឺនដុល្លារជាងឡើងទៅ ។

Neta X ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៦៣ សេះ និងកម្លាំងរមួល ២១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥១,៨គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន អាចសាកពី ៣០% ដល់ ៨០% ប្រើរយៈពេល ៣០ នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦១៩ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦២៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ដែលវែងជាង Neta U ៧០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៨,៩ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ខណៈប៉ូតុងសម្រាប់បញ្ជាមុខងារសផ្សេងៗត្រូវបានបញ្ជាដោយអេក្រង់ទាំងអស់។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic sunroof ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ 2.5 ADAS ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម