[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki ប្រចាំនៅទីផ្សារប្រទេសថៃ បានប្រកាសពីផែនការបិទ និងបញ្ចប់ការផលិតរថយន្តពីរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃនៅចុងឆ្នាំ ២០២៥ ដោយក្រុមហ៊ុននឹងបន្តលក់រថយន្ត និងផ្តល់សេវាកម្មក្រោយការលក់ ប៉ុន្តែនឹងប្តូរទៅការនាំចូលរថយន្តពីរោងចក្រក្នុងតំបន់អាស៊ានរួមទាំងជប៉ុន និងឥណ្ឌាជំនួសវិញ។
ការសម្រេចឈប់ដំណើរការរោងចក្ររបស់ Suzuki នៅប្រទេសថៃ ឬហៅកាត់ថា SMT នៅចុងឆ្នាំ២០២៥ នេះ គឺដោយសារក្រុមហ៊ុនស្របតាមការលើកកម្ពស់អព្យាក្រឹតភាពកាបូន និងការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធវិញនៅលើពិភពលោក។
យោងតាមរដ្ឋាភិបាលថៃ ការវិនិយោគលើរថយន្តអេកូត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០០៧ ដោយ Suzuki បានដាក់ពាក្យចូលរួមគម្រោងនេះ ហើយបានបង្កើតរោងចក្រនៅក្នុងឆ្នាំ ២០១១ ដែលបន្ទាប់ពីត្រូវបានអនុម័ត ការផលិតបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ ដោយមានសមត្ថភាពផលិត និងនាំចេញរថយន្តរហូតដល់ ៦០ ០០០ គ្រឿងក្នុងមួយឆ្នាំ ៕