កម្មវិធីតាំងបង្ហាញរថយន្ត New York Auto Show ដែលគ្រោងធ្វើឡើងនាខែមេសាខាងមុខនេះ ត្រូវពន្យារពេលជាផ្លូវការ ទោះបីជាកន្លងមកមានការអះអាងថាកម្មវិធីនេះនឹងប្រព្រឹត្តិទៅតាមការគ្រោងទុកថ្វី។
ក្នុងអ៊ីមែលផ្ញើទៅកាន់សមាគមអ្នកចែកចាយរថយន្តនៅញូវយ៉ក មាននិយាយថា ស្ថានភាពនៃការរាតត្បាតវីរុសកូរ៉ូណាដែលកំពុងកើតមាន បានបណ្ដាលឲ្យមានការផ្លាស់ប្ដូរនៃផែនការ។
ជាលទ្ធផលកម្មវិធីនេះត្រូវលើកពីខែមេសា ទៅកាន់តែសីហាវិញ។ ខណៈពេលនេះកាលបរិច្ឆេទដែលកំណត់សម្រាប់កម្មវិធីសារព័ត៌មានគឺនៅថ្ងៃទី ២៦ និង ២៧ ខែសីហា ខណៈការបង្ហាញដល់សាធារណជនគឺចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៦ ខែកញ្ញា៕