[បរទេស] កាលពីពេលថ្មីៗនេះ វត្តមានរបស់រថយន្ត BYD Ming សេរ៊ីថ្មីរបស់ក្រុមហ៊ុន BYD ត្រូវបានបង្ហាញព័ត៌មានខ្លះៗហើយនៅក្នុងប្រទេសចិន ហើយវានឹងក្លាយជារថយន្ត SUV ៧កៅអី ដែលស្ថិតក្នុងត្រកូល BYD Dynasty ដើម្បីជំនួស BYD Tang ហើយគ្រោងនឹឹងបង្ហាញខ្លួនជាផ្លូវការនៅដើមឆ្នាំក្រោយ ជាមួយតម្លៃលក់ចាប់ពី ៤១,៣៥០ដុល្លារ ទៅ ៤៨,២០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
រថយន្តរសេរ៊ីថ្មីនេះនឹងមានប្រវែងតួខ្លួនសរុប ៥,១០០ ម.ម ទទឹង ២,០០០ ម.ម កំពស់ ១,៧៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,០០០ ម.ម វែងជាង BYD Tang ២៣០មីលីម៉ែត្រ ធំជាង ៥០មីលីម៉ែត្រ និងខ្ពស់ជាង ២៥មីលីម៉ែត្រ ដែលបំពាក់ដោយប្រព័ន្ធដំណើរការ DM-p plug-in hybrid powertrain system ធ្វើការរួមគ្នារវាងម៉ាស៊ីន ICE ចំណុះ ២,០លីត្រ Turbocharged និងម៉ូទ័រអគ្គិសនី ២ ដែលអាចផ្តល់កម្លាំងសរុបលើសពី ៦០០សេះ រត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រចំណាយពេល ៣,៩វិនាទី និងប្រើប្រាស់ប៉ុង ២ 4WD ជាស្តង់ដារ។
ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់ LCD និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ អាខបង្វិលបាន, កៅអីចំនួន ៧ ជាដើម៕ សម្រាប់ព័ត៌មានផ្នែកខាងក្រៅនិងព័ត៌មានលម្អិតផ្សេងៗទៀតខាងក្រុមហ៊ុនមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ។