[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការប្រកាសចេញនូវរថយន្តអគ្គិសនីខ្នាតតូច Hyundai Inster ប្រភេទ Crossover ហើយគ្រោងចេញលក់នៅក្នុងទីផ្សារប្រទេសកូរ៉េ ក្នុងរដូវក្តៅនេះ និងនៅទីផ្សារអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ក្នុងពេលឆាប់ៗនេះ។
សម្រាប់រថយន្តសេរ៊ីថ្មីនេះ ២ប្រភេទរួមមាន៖
- ប្រភេទ Standard Range Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ៩៧សេះ និងកម្លាំងររមួល ១៤៧ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយ ៣០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
- ប្រភេទ Long Range Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១១៣សេះ ផ្កួបជាមួយអាគុយទំហំ ៤៩គីឡូវ៉ាត់ម៉ោង ដែរអាចបើកបរបចម្ងាយ ៣៥៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
ចំពោះការសាកថ្មល្បឿនលឿន ១២០គីឡូវ៉ាត់ វិញអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ដោយចំណាយពេលប្រមាណ ៣០នាទី៕
សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានបំពាក់ប៉ាណាមុខបិតជិតនិងមានឡូហ្គូល Hyundai នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៥ ដល់ ១៧អ៊ីញ ជាដើម៕
ខណៈផ្នែកខាងក្នុងមានបំពាក់ កន្លែងសាកថ្មឥតខ្សែ, កៅអីកំដៅខាងមុខ, អំពូល ambient lighting ប្រភេទ LED ៦៤ពណ៌, អេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ និងប្រព័ន្ធ ADAS ជាច្រើនទៀត៕