Neta S wagon ប្រកាសចេញលក់ជាផ្លូវការនៅប្រទេសចិននៅខែសីហាខាងមុខនេះ ជាមួយតម្លៃលក់ខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត NETA បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Neta S wagon ប្រភេទរថយន្ត NEV ហើយគ្រោងចេញលក់ជាផ្លូវការនៅខែសីហា ឆ្នាំ២០២៤ នេះជាមួយតម្លៃលក់ចាប់ពី ២០ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះត្រូវបានផលិតនៅលើគ្រោងឆ្អឹង Shanhai 2.0 platform មានប្រវែងតួខ្លួនសរុប ៤ ៩៨០ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៤៨០ និងប្រវែងកម្លាតកង់មុខ-ក្រោយ ២ ៩៨០ ម.ម ដែលទទួលការរចនាទាន់សម័យនឹងមានភ្ជាប់ជាមួយប៉ាណាមុខបិតជិតអបដោយចង្កៀងមុខ ប្រភេទ LED ដ៏ស្លីមទាំងសងខាង និងមានរន្ធខ្យល់ដ៏ធំ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះទទួលបានជម្រើសម៉ាស៊ីនជាច្រើនរួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ប្រើប្រាស់ប៉ុង ១ RWD
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៩៦ សេះ ប្រើប្រាស់ប៉ុង ២ 4WD
  • ជម្រើស EREV ដំណើរការដោយម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងអាចបើកបរបានចម្ងាយ ១៨៥ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ

សម្រាប់កញ្ជប់ទំហំអាគុយមាន ២ ជម្រើស រួមមានទំហំ ៣១,៧ គីឡូវ៉ាត់ម៉ោង និង ៤៣,៩ គីឡូវ៉ាត់ម៉ោង ខណៈចម្ងាយបើកបរខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

ចំពោះ នៅផ្នែកខាងក្នុងទទួលបានអេក្រង់បញ្ជារកណ្តាលទំហំ ១៧,៦ អ៊ីញ, អេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ, អេក្រង់ LCD ទំហំ ១៣,៣ អ៊ីញ និងអេក្រង់លើកញ្ជក់ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម