Volkswagen Tiguan ចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសវៀតណាមជាមួយតម្លៃខ្ទង់ ៧មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុម​ហ៊ុនផលិតរថយន្ត Volkswagen ​បានប្រកាស​ដាក់បង្ហាញ​ចេញជាផ្លូវការនូវរថយន្ត Volkswagen Tiguan ប្រភេទរថយន្ត SUV ៧ កៅអី ជម្រើស Platinum version ដែលមានតម្លៃលក់ខ្ទង់ ៧២ ៧៥០ ដុល្លារ ក្នុុងទីផ្សារប្រទេសវៀតណាម។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤​ ៧០១ ម.ម ទទឹង ១ ៨៣៩ ម.ម កំពស់ ១ ៦៧២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៨៧ ម.ម ដំណ់រការដោយម៉ាស៊ីនសុាំងចំណុះ ២,០ លីត្រ turbocharged ទំហំ​ ៤ សុីឡាំង អាចផលិតកម្លាំងបាន ១៨០ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ និងប្រភេទបើកបរប៉ុង ២ All-wheel drive ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការរចនាផ្នែកខាងក្រៅទទួលបានការឌីស្សាញចង្កៀងមុខថ្មី ប្រភេទ Matrix LED IQ.Lights ខណៈនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កម្សាន្តទំហំ ៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ, ម៉ាសុីនត្រជាក់ ៣ តំបន់, កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរ ADAS ជាច្រើនដូចជា 360-degree camera, electronic stability control, collision sensors, cruise control, speed limiter, tire pressure monitoring, automatic parking assist, drowsiness alert, steering reminder, hill ascent និង descent assist ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម