Chevrolet Equinox LT សាកម្តងជិះបានជិត ៦០០ គីឡូ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ នៅអាមេរិក

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chevrolet Equinox ស៊េរីឆ្នាំ២០២៥ របស់ខ្លួន ជាមួយជម្រើសថ្មីគឺ LT ឯតម្លៃលក់ខ្ទង់ ៣៤ ៩៩៥ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ហើយគ្រោងចេញលក់នៅចុងឆ្នាំ២០២៤ នេះ។

រថយន្តសេរ៊ីថ្មីនេះទទួលបានជម្រើសដំណើរការជាច្រើនរួមមាន៖ ជម្រើសប្រើប្រាស់ប៉ុង ១ FWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២២០ សេះ និងកម្លាំងរមួល ៣២៩ ញ៉ូតុនម៉ែត្រ ចំណែកជម្រើសប្រើប្រាស់ប៉ុង ២ AWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៤៨១ ញ៉ូតុនម៉ែត្រ ។ គួរបញ្ជាក់ផងថាជម្រើសទាំង ២ ខាងលើនេះគឺអាចបើកបរបានចម្ងាយខ្ទង់ ៥១៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៊ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តការរបស់ Google Biult-in ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីម៉ាស្សា កៅអីកម្តៅ-ត្រជាក់ ម៉ាសុីនត្រជាក់អូតូ ព្រមទាំងប្រើប្រាស់មុខងារជំនួយការបើកបរកម្រិតខ្ពស់ដែលមានសមត្ថភាពការចុះចតដោយស្វ័យប្រវត្តិ, ចាប់សញ្ញា, ចាប់ហ្វ្រាំងអូតូ, កាម៉េរ៉ា ៣៦០ដឺក្រេ, ជំនួយពេលឡើង-ចុះចំណោត និងមុខងារផ្សេងៗទៀតជាដើម។
ផ្ទាំងផ្សាយពាណិជ្ជកម្ម