Lincoln បញ្ចេញឡាន SUV ខ្នាតធំជំនាន់ថ្មី តម្លៃ ៨មុឺនដុល្លារជាងនៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lincoln បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lincoln Navigator ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV ខ្នាតធំ ទទួលបានការឌីស្សាញរូបរាងថ្មី គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៨៣ ២៦៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Lincoln Navigator ស៊េរីឆ្នាំ ២០២៥ ជំនាន់ថ្មីនេះ នៅតែប្រើប្រាស់ម៉ាស៊ីនចំណុះ ៣,៥ លីត្រ twin-turbo V6 អាចផលិតកម្លាំងបាន ៤៤០ សេះ និងកម្លាំងរមួល ៦៩១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការ​ផ្លាស់​ប្តូ​ររូបរាងផ្នែកខាងក្រៅរបស់ SUV នេះ មានប៉ាណាមុខទំហំធំ ​ជាមួយ​នឹង​របារ​ពន្លឺ​អូសកាត់កណ្តាល ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់កង់ស្ព័រទំហំ ២២ ដល់ ២៤ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្តទំហំ ៤៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១១,១ អ៉ីញ អាចប្រើមុខងាររបស់ Google ជាច្រើនមុខងារ ។ លើសពីនេះ ក៏បានភ្ជាប់ជាមួយឧបករណ៍បំពងសំឡេង ២៨ចំណុច ព្រមទាំងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម