Zeekr 007 បំពាក់អាគុយថ្មី សាកតែ ១៥នាទី អាចរត់បាន ៥០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការ​បញ្ចេញ​អាគុយ​ថ្មី​មួយ​ដែល​អាច​បញ្ចូល​ថ្ម​ពី ១០ ទៅ ៨០ ភាគរយ​ក្នុង​រយៈពេល​តែ ១០ នាទី​ប៉ុណ្ណោះ ដោយបំពាក់ទៅលើម៉ូដែល Zeekr 007 ដែលមានតម្លៃលក់ចាប់ពី ៣២ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Zeekr 007 បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤១៦សេះ ខណៈម៉ូដែលបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៨១ សេះ ផ្គួបដោយអាគុយប្រភេទ LFP battery ដោយសាកត្រឹមតែ ១៥នាទី អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាក super-fast charging ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីលើអាគុយថ្មីជាមួយនឹងការសាកថ្មលឿន លើសពីនេះ Zeekr 007 ក៏មានលក្ខណៈពិសេសផ្នែកខាងក្នុងដ៏ល្អជាមួយនឹងកៅអីស្បែកប្រភេទ Nappa ជាមួយនឹងមុខងារកំដៅ ខ្យល់ និងមុខងារម៉ាស្សានៅជួរខាងមុខផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម