[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Shanhai L6 ស៊េរីឆ្នាំ ២០២៥ ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ២ម៉ឺនដុល្លារឡើងទៅ នៅទីផ្សាប្រទេសចិន ។
Shanhai L6 ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៥៤ រួមទាំងបំពាក់អាគុយទំហំ ១៩,៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយ ៩១ គីឡូម៉ែត្រ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦៣០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៦៨៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧២០ ម.ម ដោយបានប្រើប្រាស់នៅចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ក៏ដូចជាថាសកង់ស្ព័រឌីស្សាញថ្មីជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក Sony និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕