ចេញហើយ! MG ZS ជំនាន់ថ្មី ប្រើ Hybrid ត្រៀមបង្ហាញមុខនៅចុងខែនេះ 

[បទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនូវ Teaser របស់រថយន្ត MG ZS ជំនាន់ថ្មី ហើយគ្រោងដាក់បង្ហាញជាផ្លូវការក្នុងទីផ្សារតំបន់អឺរ៉ុប ចក្រភពអង់គ្លេស និងអូស្រ្តាលី នៅថ្ងៃទី២៨ ខែសីហា នេះ។

MG ZS ជំនាន់ទីថ្មីនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៩២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៣វគ្គ ព្រមទាំងអាគុយទំហំ ១,៨៣គីឡូវ៉ាត់ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានភាពស្ព័រដែលត្រូវបានឌីស្សាញឡើងជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED រាងស្លីម ដៃទ្វារប្រភេទ Flush-door ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រជាដើម។ ចំពោះនៅផ្នែកខាងក្នុងវិញ មិនទាន់មានព៌ត័មានបង្ហាញនូវឡើយទេ។

គួរឲដឹងថា MG ZS ត្រូវបានបង្ហាញខ្លួនជាថ្មីនៅក្នុងឆ្នាំ២០១៧ ហើយបញ្ជេញជម្រើសម៉ាសុីនអគ្គិសនីនៅក្នុងឆ្នាំ២០១៨ និងទទួលបានការអាប់ឌែតថ្មីនៅក្នុងឆ្នាំ២០១៩។ សម្រាប់រថយន្ត MG ZS ជំនាន់ទី២ នេះត្រូវបានរំពឹងថានឹងចេញលក់ជាផ្លូវការនៅក្នុងខែតុលានេះ ឆ្នាំ២០២៤ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម