[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Smart បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Smart #1 ស៊េរីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៣៥ ១០០ ដុល្លារ ដល់ ៤៣ ៤០០ ដុល្លារ ក្នុងទីផ្សារប្រទេសអូស្ត្រាលី។
រថយន្តអគ្គិសនីខ្នាតតូចនេះ ទទួលការរចនានៅផ្នែកខាងក្រៅជាមួយប៉ាណាបិតជិត និងចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ រួមជាមួយដៃទ្វារប្រភេទអគ្គិសនី។
ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ដោយតាប្លូរចនាជារាងអក្សរ T រួមជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ៩,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីស្បែកមុខងារខ្យល់-កំដៅ ដំបូលកញ្ជក់ Panoramic roof និងអេក្រង់បង្ហាញលើកញ្ចក់ជាដើម។
ទាក់ទងទៅនឹងថាមពល រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ២៧២ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤៤០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន ១៥០វ៉ាត់ អាចសាកបានពី ១០% ទៅ ៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ៕