[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Xpeng AeroHT រួមជាមួយយន្តហោះប្រភេទ helicopter ដែលមានតម្លៃលក់ចាប់ពី ២៨០ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។
Land Aircraft Carrier ជាប្រភេទអគ្គិសនី ធ្វើការជាមួយម៉ាស៊ីនសាំង (EREV) និងអាគុយដែលអាចបើកបរបានចម្ងាយដល់ទៅ ១០០០ គីឡូម៉ែត្រនៅសាកថ្មពេញម្តង គាំទ្រដោយបច្ចេកវិទ្យា 800volt អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ។
រថយន្តនេះ ត្រូបបានឌីស្សាញឡើងបែបជាជ្រុងស្រដៀងទៅនឹងម៉ូដែល Tesla Cybertruck ដែលប្រើប្រាស់នៅថាសកង់ដល់ទៅ ៦ ព្រមទាំងផ្នែកខាងក្នុងទំហំធំទូលាយ និងផ្នែកខាងក្រោយជាកន្លែងផ្ទុកយកហោះ ដោយអាបហោះដោយស្វ័យប្រវត្តិ ។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តនេះ ក្រុមហ៊ុនផលិរថយន្ត Xpeng គ្រោងនឹងចូលផលិតកម្មនៅឆ្នាំ ២០២៥ ជាមួយផលិតកម្មដល់ទៅ ១០ ០០០ គ្រឿងក្នុងមួយឆ្នាំ ៕