Wuling បញ្ចេញរថយន្តអគ្គិសនីសុទ្ធប្រភេទ MPV ថ្មី តម្លៃអត់ដល់ ១មុឺនដុល្លារ

[បរទេស] ក្រុមហុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC, GM និង Wuling បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Wuling Hongguang ប្រភេទ MPV ៦កៅអី ជាមួយតម្លៃលក់ចាប់ពី ៩ ៨៥៣ ដុល្លារនៅទីផ្សារប្រទេសចិន ។

Wuling Hongguang បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣២,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនដែលអាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ​ត្រូវបានប្រើប្រាស់ការឌីស្សាញថ្មីឲ្យឈ្មោះថា Pragmatic concept ជាមួយរូបរាថ្មី ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងមូល ព្រមទាំងថាសកង់បានឌីស្សាញឲ្យមានភាពធន់ជាងមុន ។ ខណៈផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម