[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បញ្ចេញលក់ជាផ្លូវការនៅរថយន្ត Hongqi HS3 ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ២២ ៥០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។
Hongqi HS3 ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦៦ សេះ អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងបើកបរបានចម្ងាយសរុបខ្ទង់ ១ ១០០ គីឡូម៉ែត្រ។
មានប្រវែងតួខ្លួនសរុប ៤ ៦៥៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៦៦៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅ Hongqi HS3 មានដោយមានការឌីស្សាញបែបស្ព័រជាមួយប៉ាណាមុខមួយផ្ទាំងធំអនដោយដ៏ស្លីមរាងអក្សរ C ក៏ដូចជាចង្កៀងក្រោយអូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៦ អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត ៕