ផ្លូវការ! Nissan ថា ភីកអាប់ Nissan Navara ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៦ នឹងទទួលបានជម្រើសម៉ាសុីន PHEV និង BEV

កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសជាផ្លូវការថា សម្រាប់រថយន្តភីកអាប់ Nissan Navara ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៦ នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Plug-in hybrid ថ្មីរបស់ក្រុមហ៊ុន Mitsubishi ដើម្បីជំនួសឲការប្រើប្រាស់ម៉ាសុីនម៉ាស៊ូតបន្ទាប់ពីចាយពេល ១០ឆ្នាំក្នុងការប្រើប្រាស់ម៉ាសុីមួយនេះ។

ចំពោះការប្រកាសនេះ បានធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយលោក Guillaume Cartier ប្រធានក្រុមហ៊ុន Nissan ប្រចាំ AMIEO (អាហ្វ្រិក មជ្ឈិមបូព៌ា ឥណ្ឌា អឺរ៉ុប និងអូសេអានី)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា រថយន្តភីកអាប់ Nissan Navara ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៦ ប្រភេទ PHEV និងសេរ៊ីឆ្នាំ២០២៥ ប្រភេទម៉ាសុីនម៉ាស៊ូត ត្រូវបានរំពឹងថានឹងត្រូវផលិតឡើងនៅក្នុងប្រទេសចិន សម្រាប់ដាក់់លក់ក្នុងទីផ្សារសកល ខណៈព៌ត័មានលម្អិតខាងក្រុមហ៊ុនមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ។

លើសពីនេះទៅទៀត ក្រុមហ៊ុន Nissan បាននិយាយបន្ថែមទៀត ថា សម្រាប់រថយន្តភីកអាប់ Nissan Navara ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៦ នឹងទទួលបាននូវការអាប់ឌែតថ្មី ដែលទំនើបជាងមុន មានភាពទូលាយជាងមុន រូបរាងតាន់ជាងមុខ ហើយរថយន្តនេះក៏នឹងទទួលបានជម្រើសអគ្គិសនី BEV ផងដែរ។

គួរបញ្ជាក់ថា សម្រាប់រថយន្តភីកអាប់ Nissan Navara បច្ចុប្បន្ន ដំណើរការដោយម៉ាសុីនម៉ាស៊ូតចំណុះ ២,៣លីត្រ twin-turbocharged អាចផលិតកម្លាំងបាន ១៨៧សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង២ 4WD។

មួយវិញទៀត សម្រាប់សេរ៊ីឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងទទួលបានកម្លាំងម៉ាសុីនខ្លាំងជាងមុន ជាមួយម៉ាសុីនម៉ាស៊ូតចំណុះ ២,៤លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២០១សេះ និងកម្លាំងរមួល ៤៧០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម