កាលពីពេលថ្មីៗនេះ បើយោងតាមសមាគមផលិតរថយន្តរបស់ប្រទេសចិន បាននិយាយថា ការលក់រថយន្តរបស់ពួកគេនៅក្នុងខែសីហា នៃឆ្នាំ២០២៤ នេះ មានការធ្លាក់ចុះចំនួន ៥ភាគរយ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ដែលការលក់សរុបមានប្រហែល ២,៤ លានគ្រឿងប៉ុណ្ណោះ។
លើសពីនេះទៅទៀត ការលក់រថយន្តនៅក្នុងប្រទេសចិនមានការធ្លាក់ចុះជាខ្លាំងដោយបន្តធ្លាក់ចុះ ៣ខែជាប់គ្នា។ ចំពោះការធ្លាក់ចុះនេះ បណ្តាលមកពីបញ្ហាចម្បងនៃតម្រូវការក្នុងស្រុកមានភាពមិនទៀងទាត់ សេដ្ឋកិច្ចធ្លាក់ចុះ ប៉ុន្តែការនាំចេញបានកើនឡើង។
ក្នុងនោះការលក់រថយន្តនៅក្នុងស្រុកបានធ្លាក់ចុះចំនួន ១០ភាគរយ ស្របពេលការនាំចេញរថយន្តសរុបទៅលក់នៅបរទេសបានកើនឡើងចំនួន ២៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានចំនួន ៥១១ ០០០គ្រឿង។ ហើយតម្រូវការនៃរថយន្ត New Energy Vehicles (NEVs) បានកើនឡើងចំនួន ៣០ភាគរយ ដែលរួមបញ្ជូលនូវរថយន្ត Battery-Only Electric Vehicles (BEVs), Plug-In Hybrid Electric Vehicles (PHEVs) និងរថយន្ត Fuel Cell Vehicles (FCVs)៕