[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្ត Chery Tiggo 8 Pro ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ១៦ ៩០២ ដុល្លារ ដល់ ២១ ៦៩៥ ដុល្លារនៅទីផ្សារប្រទេសចិន ។
Chery Tiggo 8 Pro ដំណើរការដោយម៉ាស៊ីន៖
- ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ
- ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥០ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។
សម្រាប់ផ្នែកខាងក្រៅត្រូវបានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់ touchscreen ទំហំ ២៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕