Volkswagen បញ្ចេញរូបភាព Teaser ម៉ូដែលថ្មីស្រឡាង ត្រៀមចេញលក់នៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃម៉ូដែលថ្មីរបស់ខ្លួន សម្រាប់ទីផ្សារប្រទេសប្រេស៊ីល គ្រោងនឹងបង្ហាញខ្លួណជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

រថយន្តថ្មីនេះ ជាប្រភេទ SUV រំពឹងថាផលិតឡើងនៅលើគ្រោងឆ្អឹង MQB A0 platform ជាមួយប្រវែងតួខ្លួនដល់ទៅ ៤,១ ម៉ែត្រ ហើយអាចបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៦ សេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមរូបភាព Teaser ដែលបានបង្ហាញនេះ មានលក្ខណៈបែបស្ព័រ ដោយប៉ាណាមុខទំហំធំ នៅពីក្រោមចង្កៀងមុខឌីស្សាញរាងស្លីមជាដើម ។ លើសពីនេះ រថយន្តនេះគឺជាម៉ូដែល ១ ក្នុងចំណោម ១៦ម៉ូដែល ដែលត្រូវដាក់ចេញលក់នៅទីផ្សារប្រទេសប្រេស៊ីល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម