[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់លក់នៅរថយន្តអគ្គិសនីខ្នាតតូច Hyundai Inster ប្រភេទ Crossover ខ្នាតតូច សម្រាប់ប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីដ៏ទៃ ជាពិសេសរថយន្តរបស់ប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣០ ៨២៨ ដុល្លារ នៅក្នុងទីផ្សារប្រទេសចក្រភពអង់គ្លេស ។
សម្រាប់រថយន្តសេរ៊ីថ្មីនេះ ទទួលបានជម្រើសចំនួន ២ប្រភេទរួមមាន៖
- ប្រភេទ Standard Range ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ៩៧សេះ និងកម្លាំងររមួល ១៤៧ ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយ ៣២៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
- ប្រភេទ Long Range ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១១៣សេះ ផ្កួបជាមួយអាគុយទំហំ ៤៩គីឡូវ៉ាត់ម៉ោង ដែរអាចបើកបរបចម្ងាយ ៣៥៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ ចំពោះការសាកថ្មល្បឿនលឿន ១២០គីឡូវ៉ាត់ វិញអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ដោយចំណាយពេលប្រមាណ ៣០នាទី៕
សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានបំពាក់ប៉ាណាមុខបិតជិតនិងមានឡូហ្គូល Hyundai នៅចំកណ្តាល ចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧អ៉ីញ ជាដើម ។
ខណៈផ្នែកខាងក្នុងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ, ភ្លើងលម្អ ៦៤ពណ៌ និងប្រព័ន្ធ ADAS ជាច្រើនទៀត៕